ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 472 ដង / 2016-06-20, 08:45:13

សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរដល់បេក្ខជន ថែល ថៃ ឈ្នះក្នុងការប្រកួត The Voice Cambodia រដូវកាលទី២(មានវីដេអូ)

ភ្លាមៗបន្ទាប់ពីប្រកាសលទ្ធផលថា បេក្ខជន ថែល ថៃ លើកពាន The Voice Cambodia 2016 រដូវកាលទី២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញសារចូលរួមអបអរសាទរភ្លាមដល់បេក្ខជន ថែល ថៃ ដែលបានទទួលជ័យជំនះ ក្នុងការប្រកួតនាយប់នេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសារតាមរយៈ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរដល់ក្មួយ ថែល ថៃ ដែលបានឈ្នះនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ The Voice Cambodia រដូវកាលទី២ នាពេលយប់នេះ។ ទន្ទឹមនឹងនេះដែរ ខ្ញុំសូមកោតសរសើរនិងថ្លែងអំណរគុណដល់ក្រុមហ៊ុនទូរទស្សន៌រស្មីហង្សមាស ក្មួយៗគណៈកម្មការទាំងអស់ និងពិធីករ ពិធីការនី ដែលបានចូលរួមរៀបចំកម្មវិធីកម្រិតអន្តរជាតិទទួលបានការគាំទ្រ និងជោគជ័យ! ចំពោះក្មួយៗដែលមិនបានជាប់គឺកុំបាក់ទឹកចិត្ត ហើយខិតខំបន្តថែមទៀត ដើម្បីទទួលជោគជ័យ នាពដេលខាងមុខនេះមិនខាន!»។ 

សូមជំរាបថា ទីបំផុតកម្មវិធីប្រឡងចម្រៀង លំដាប់អន្តរជាតិ «The Voice Cambodia» រដូវកាលទី២ ប្រចាំក្នុងប្រទេសកម្ពុជា បានរកឃើញបេក្ខជន ទទួលបានជយលាភីលើកពាន «The Voice Cambodia 2016» ប្រចាំឆ្នាំ ២០១៦នេះ ហើយបន្ទាប់ពីកម្មវិធីបានបើកការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ជាច្រើនខែកន្លងមក ។ បេក្ខជន-បេក្ខនារី ដែលទទួលបានជយលាភីមានសមត្ថភាពខ្ពស់ មានការផ្ញើសារគាំទ្រច្រើនជាងនោះ គឺបានទៅលើ បេក្ខជន ថែល ថៃ មានលេខសម្គាល់៣ ត្រូវជាកូនក្រុមរបស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា ជ័យជំនះនេះទទួលបានទឹកប្រាក់១០០លានរៀល៕