ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 688 ដង / 2016-06-27, 08:36:16

កុល ដាវី ថតរឿង​ខ្នាត​ធំ ​លំដាប់​ហូលីវ៉ូដ ជាលើកដំបូង​

តារាសម្តែងសិចស៊ី ដើមទ្រូងធំ កញ្ញា កុល ដាវី កន្លង​មកទស្សនិក​បានស្គាល់នាង ​តាមរយៈការ​សម្តែងរឿងភាគរាយរង តែប៉ុណ្ណោះ ប៉ុន្តែចូលដល់ឆ្នាំ​២០១៦ នេះ កុល ដាវី រាសីឡើង អាច​ឈោង​ចាប់ការសម្តែង រឿងខ្នាត​ធំ លំដាប់អន្តរជាតិ ដែលមាន​តួ​ល្បីៗ មកពីក្រៅ​ប្រទេសថត ជាមួយនាង។​

វត្តមានដំបូងរបស់ កុល ដាវី លើ​ផ្ទាំងក្រណាត់​សខ្នាតធំ តាមរយៈរឿង JaiBreak ឬ បំបែកគុក ដែលកំពុង​ថត​ជាបណ្តើរ ក្រោយការធ្វើសន្នីសីទកាសែត កាលពីរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ នៅ BurgerLab មហាវិថីនរោត្តម។ ប្រភពក្នុង​ចង្កោមសិល្បៈ បានបង្ហើប​ឲ្យដឹងថា កុល ដាវី ក៏បង្ហាញ​​វត្តមានថត ​ក្នុងភាពយន្តមួយនេះផងដែរ ក្រោយការ​ជួយជ្រោមជ្រែង ពី​តារាសម្តែងម្នាក់ ។​ ដំណឹងនេះបានធ្វើឲ្យ ទស្សនិកជន​ ជាពិសេស​អ្នកគាំទ្រ ស្ងប់ស្ងែង​នាង និង​សម្តែងការ​សាទរ ជាមួយនឹងវត្តមាន ដែលអាច​មានឱកាស ឈោង​ចាប់​តំណែង​ក្នុងតួ លំដាប់​អន្តរជាតិ ដែលជារឿងមួយ មានផលិត​ករ​ល្បី​ៗ មកពីហូលីវ៉ូដ ជា​អ្នកដឹកនាំ ៕