ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 2607 ដង / 2016-07-11, 13:23:05

ចេក១២ស្ទង​ បំផ្លាញអនាគត យុវជនពីរនាក់

យុវជនពីរនាក់​ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន​ នៅព្រឹកថ្ងៃទី៩​ មួយថ្ងៃក្រោយ ធ្វើសកម្មភាព លួចចេកប្រជាពលរដ្ឋ ចំនួន១២ស្ទង​ នៅម៉ោង២៣៖០០នាទី​ ថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០១៦​ ស្ថិតនៅចំណុចចំការចេក ដីឡូត៍គ្មានលេខ ផ្លូវ លំ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

មន្ត្រីនគរបាលបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ផេង កំសត់ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ឯជនសង្ស័យទី១.ឈ្មោះ ថៃ ទីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និង២.ឈ្មោះ អ៊ុយ កែវផានិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករដឹកអីវ៉ាន់ ស្នាក់នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

មន្ត្រីនគរបាល​បានបន្តថា​ នៅថ្ងៃទី ០៨​ កក្កដា​ ម៉ោង២៣ និង០០នាទី ជនសង្ស័យទាំង២នាក់ បានលួចកាប់ចេក របស់ ជនរងគ្រោះចំនួន ១២ស្ទង រួចយកទៅលាក់ទុក ក្នុងព្រៃក្បែរនោះ លុះដល់ថ្ងៃទី ០៩​ ម៉ោង១០ និង០០នាទី ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកយ៉ាម៉ាហា សឺរូស ពណ៌ក្រហម គ្មានស្លាកលេខ មានសណ្តោងរ៉ឺម៉ក (ម៉ូតូចាស់) មកដឹកចេកយកចេញបានបន្តិច ក៏ត្រូវបានជនរងគ្រោះឃើញ ធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង យកមកប្រគល់ ឲ្យសមត្ថកិច្ចប៉ុស្តិ៍ក្បាល កោះធ្វើការសាកសួរ៕