ជាទូទៅប្រភេទរូបរាង នៃក្រចកដៃរបស់លោកអ្នកប្រហែលជាមាននៅក្នុងចំណោម ៦ ប្រភេទខាងក្រោមនេះ ហើយវាអាចប្រាប់អ្នកឲ្យដឹងកាន់តែច្បាស់ពីបុគ្គលិកលក្ខណៈរបស់អ្នកបាន។
ក្រចកស្រួចចុង
ចំពោះមនុស្សដែលស្រឡាញ់រាងក្រចកប្រភេទនេះ គឺជាមនុស្សដែលមានសេចក្ដីក្លាហាន ហើយទាន់សម័យព្រោះជាចំណង់ចំណូលចិត្តរបស់ពួកគេ។ ហើយអ្នកក៏ជាមនុស្សមិនសូវចេះខ្វាយខ្វល់អីច្រើនដែរ។
ក្រចករាងជ្រុង
ជាប្រភេទមនុស្សដែលចូលចិត្តដកស្រងយកបទពិសោធន៍ជាមួយនឹងរចនាបថរបស់ពួកគេ ហើយតែងតែចង់សាកល្បងនូវដែលថ្មីៗផងដែរ។
ច្រកចរាងមូលទ្រវែង
ស្រដៀងគ្នាទៅនឹងរាងក្រចកទីមួយដែរ គ្រាន់តែខុសគ្នាបន្ដិចត្រង់វាមានរាងមូល។ ជាប្រភេទមនុស្សដែលចូលចិត្តភាពទាន់សម័យទំនើប ជាមនុស្សដែលជ្រើសយកគុណភាពជាជាងបរិមាណ ហើយក៏មិនចូលចិត្តអ្វីទាំងអស់ដែលហួសកាលបរិច្ឆេទ (ហួសដឺឡេ ឬមិនទាន់សម័យ) ឬចាស់ហួសសម័យ។
ក្រចកខ្លីបំផុត
ជាប្រភេទមនុស្សដែលមិនសូវខ្វល់អំពីម៉ូដទាន់សម័យអីច្រើននោះទេ។ ហើយក៏មិនសូវខិតខំស្វែងរកមើលអ្វីដែលល្អៗនោះដែរ។ ដូចគ្នានេះផងដែរ ភាគច្រើនពួកគេជាមនុស្សដែលស្រឡាញ់ការស្លៀកពាក់អាវយឺត និងខោខូវប៊យ។
ក្រចករាងមូល
មនុស្សទាំងនេះមិនសូវចូលចិត្តការសាកល្បង ឬការពិសោធន៍អ្វីនោះទេ ហើយក៏មិនចូលចិត្តធ្វើរឿងអ្វីដែលថ្មីដែរ។ ដូចគ្នានេះផងដែរ ពួកគេកម្រនឹងធ្វើការយកចិត្តទុកដាក់ទៅលើម៉ូដក្រចករបស់អ្នក ណាម្នាក់ឡើយ។
ក្រចកកោងទាំងចុង នឹងគល់
មនុស្សប្រភេទនេះចូលចិត្តពាក់សម្លៀកបំពាក់បុរាណ និងមិនចូលចិត្តទទួលយកហានិភ័យឡើយ។ នៅពេលក្រោយ អ្នកនឹងអាចមើលដឹងអំពីបុគ្គលិកលក្ខណៈជាច្រើនរបស់នរណាម្នាក់ តាមរយៈការសង្កេតមើលនៃរាងម៉ូដក្រចករបស់ពួកគេ៕