ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 610 ដង / 2016-03-03, 10:56:53

មើលជោគវាសនារបស់អ្នក តាមរយៈខ្សែបាតដៃខាងឆ្វេង

ដៃស្តាំរបស់មនុស្សច្រើនជាដៃដែលសកម្មច្រើនជាងគេ ចំណែកឯដៃឆ្វេងជាអ្នករងអំពើ។នៅពេល​យើងចង់​ដឹងពី​ចរិកលក្ខណៈ​តពីដូនតា​ជំនាន់​ មុន យើងតែងតែមើលបាតដៃខាងឆ្វេង ចំណែកបាតដៃខាងស្តាំ​ត្រូវបានគេមើល​នៅពេលយើង​ចង់ស្វែងរកអ្វី​មួយទាក់ទង​នឹង​ ការផ្លាស់ប្តូរ​ចរិកលក្ខណៈ​តពីដូនតា។

 

ដូច្នេះ បាតដៃឆ្វេងអាចប្រាប់យើងពីអ្វីៗគ្រប់យ៉ាងទាក់ទងនឹងសមត្ថភាពតពីដូនតា និងអាចមើលឃើញពីអនាគតរបស់យើង។ បាត​ដៃស្តាំ​បង្ហាញ​ យើងពីអ្វីៗដែលយើងបានសម្រេចជោគជ័យរហូតមកដល់ពេលបច្ចុប្បន្ន។ មនុស្សបាតដៃតូចត្រូវបានគេចាត់ទុកថា ច្រើន​ជា​មនុស្ស​ឧស្សាហ៏ និងចំណាយពេលតិចតួចគិតអំពីអ្វីដែលគេគួរធ្វើ។

ខាងក្រោមនេះយើងនឹងបង្ហាញអ្នកពីរបៀបមើលខ្សែបាតដៃឲ្យបានត្រឹមត្រូវ៖

ខ្សែជីវិត

ខ្សែនេះចាប់ផ្តើមត្រង់ចន្លោះមេដៃ និងចង្អុលដៃ ហើយឆ្ពោះទៅកាន់កដៃ។ ខ្សែវែង ហើយជ្រៅមានន័យថា អ្នកនឹងមានសុខភាពល្អ ហើយ​អាយុវែង។ បើខ្សែនេះបែកខ្នែងចេញត្រង់កន្លែងណាមួយបញ្ជាក់ពីសំណាងអាក្រក់ ឬជំងឺ។

ខ្សែក្បាល

ខ្សែក្បាលស្ថិតនៅពីលើខ្សែជីវិត។ ខ្សែវែង ហើយជ្រៅមានន័យថា ជាមនុស្សមានចិត្តរាយមាយ ហើយខ្សែខ្លី ហើយជ្រៅបានន័យថា អ្នក​ជាមនុស្សមានចិត្តធម្មតា។ ប្រសិនខ្សែដាច់ចុះក្រោមឆ្ពោះទៅរកទីតាំងមួយមានន័យថា អ្នកជាមនុស្សចូលចិត្តសប្បាយ។ អ្នក​ជា​មនុស្ស​ធុញទ្រាំ, នៅពេលខ្សែធ្វើដំណើរឆ្ពោះទៅខាងលើ។ អ្នកជាមនុស្សមានហេតុផល និងចូលចិត្ត​ស្និតស្នាល​នឹង​មនុស្សភេទ​ផ្សេង​គ្នា។ បញ្ហាឈឺក្បាលរ៉ាំរ៉ៃនឹងកើតមាន ចំពោះអ្នកដែលមានខ្សែ ២-៣រត់កាត់ខ្សែក្បាល។

ខ្សែបេះដូង

ខ្សែចាប់ពីម្រាមដៃកូនឆ្ពោះទៅកាន់ម្រាមដៃចង្អុលជាខ្សែបេះដូង។ ខ្សែជ្រៅ, ត្រង់ ហើយវែងមានន័យថា អ្នកជាមនុស្សមានចិត្តស្មោះ និងមានមេត្តាធម៌។ ប្រសិនបើចុងខ្សែបេះដូងស្ថិតនៅចន្លោះម្រាមដៃចង្អុល និងម្រាមដៃកណ្តាល អ្នកជាមនុស្សល្អ, ហ៊ានលះបង់។ ចុងខ្សែបេះដូងស្ថិតនៅពីក្រោយម្រាមដៃកណ្តាលបង្ហាញថា មនុស្សនេះតម្រង់គោលដៅជីវិតឆ្ពោះទៅរកវិជ្ជាជីវៈ។ ខ្សែបេះដូង និងខ្សែក្បាលនៅជិតគ្នាបញ្ជាក់ថា ចិត្តច្រើនជាអ្នកចេះគ្រប់គ្រងលើអារម្មណ៏។

ខ្សែគ្រោះកម្ម

ខ្សែគ្រោះកម្មរបស់អ្នកលាតសន្ធឹងចាប់ពីម្រាមដៃកណ្តាលទៅដល់កដៃ។ ប្រសិនបើខ្សែគ្រោះកម្មមានលក្ខណៈជ្រៅជាងខ្សែជីវិត។ ប្រសិនបើខ្សែនេះចាប់ផ្តើមត្រង់កណ្តាលបាតដៃបានន័យថា អ្នកយូរនឹងទទួលបានជោគជ័យក្នុងជីវិត។

ប្រសិនបើអ្នកខ្សែនេះមិនសូវមើលឃើញទេនោះ បញ្ជាក់ថា អ្នកត្រូវមានការប្រុងប្រយ័ត្ននឹងសេចក្តីរំខានច្រើនពីមនុស្សអាក្រក់ ព្រោះអ្នកនឹងត្រូវដោះស្រាយច្រើនជាមួយពួកគេ។ ប្រសិនបើខ្សែនេះកោង មានន័យថា គ្មានសុភមង្គល និងដើរខុសផ្លូវ។

ខ្សែសិល្បៈ

ខ្សែសិល្បៈចេញពីខ្សែគ្រោះកម្ម និងលាតសន្ធឹងទៅដល់ម្រាមដៃនាង។ ប្រសិនបើខ្សែនេះជ្រៅ ហើយច្បាស់ វាមានន័យថា អ្នក​ជាមនុស្ស​ស្រឡាញ់សិល្បៈ និងប៉ិនប្រសប់ ។ ប្រសិនបើមានខ្សែផ្សេងមកឆ្លងកាត់ខ្សែសិល្បៈ បានន័យថា អ្នកនឹង​ទទួល​បាន​អត្ថប្រយោជន៏​ជាច្រើន​ពីភាពប៉ិនប្រសប់​របស់អ្នក ប៉ុន្តែអ្នកនឹងមានជំនាញផ្សេងគ្នា។ អ្នកនឹងខ្វះបរមសុខក្នុងជីវិតរបស់អ្នក ប្រសិនបើអ្នកគ្មានខ្សែសិល្បៈនេះ។

ខ្សែបារត

ខ្សែនេះស្ថិតនៅជាប់នឹងខ្សែសិល្បៈ ខាងក្រោមកូនដៃ។ អ្នកមានសមត្ថភាពផ្នែកធ្វើមុខជំនួញ ប្រសិនបើខ្សែនេះវែង ហើយដិតច្បាស់។ ខ្សែបារតស្តើងមានន័យថា មនុស្សនេះចាប់អារម្មណ៏នឹងវិទ្យាសាស្ត្រ។ ប្រសិនបើខ្សែនេះជាប់នឹងខ្សែសិល្បៈ និងខ្សែទ្រព្យ មានន័យថា អ្នកនឹងទទួលបានសំណាងពីមុខជំនួញ ឬវិទ្យាសាស្ត្រ។

ខ្សែសុខភាព

មនុស្សភាគច្រើនខ្វះខ្សែប្រភេទនេះ ប៉ុន្តែប្រសិនបើអ្នកមានវា អ្នកនឹងប្រឈមបញ្ហាសុខភាពច្រើន និងបញ្ហាសរីរាង្គខាងក្នុង។

ខ្សែសុភមង្គល

ខ្សែនេះមានលក្ខណៈកោងចំនួន ៤ចាប់ពីកដៃ។ អ្នកនឹងមានសំណាង ប្រសិនបើខ្សែនេះងាយនឹងមើលឃើញ។

ខ្សែរោគស្នេហា

ខ្សែនេះស្ថិតនៅខាងក្រោមមេដៃ។ ប្រសិនបើខ្សែនេះមើលឃើញច្បាស់ បានន័យថា អ្នកនឹងមានការបង្ហាញពីប្រតិកម្ម។ អ្នកនឹង​មាន​អារម្មណ៏​ស្នេហា​ខ្លាំង ប្រសិនបើខ្សែនេះច្បាស់ ហើយវែង។ ប្រសិនបើខ្សែនេះខ្លី ហើយមិនច្បាស់ អ្នកជាមនុស្សមានប្រតិកម្មតិច ហើយប្រសិនបើអ្នកមានខ្សែសំណាញ់ អ្នកច្រើនជួបនឹងស្នេហាស្រឡាញ់គ្នាមួយភ្លែតៗ។

ខ្សែជោគជ័យ

ខ្សែតូចៗចាប់ពីខ្សែក្បាលទៅដល់ម្រាមដៃកណ្តាល។ ប្រសិនបើខ្សែនេះត្រង់ មានន័យថា អ្នកមានមហិច្ចតាច្រើន និងជាមនុស្សជោគជ័យ។ ប្រសិនបើមានខ្សែផ្សេងមួយលាយឡំគ្នា បានន័យថា អ្នកនឹងជួបឧបសគ្គច្រើន មុននឹងឆ្ពោះទៅរកភាពជោគជ័យ។

ខ្សែរង្វង់ផ្កាយព្រះសុក្រ
ខ្សែកោងនេះស្ថិតនៅខាងក្រោមម្រាមដៃកណ្តាល និងម្រាមដៃនាង។ ប្រសិនបើមានខ្សែរង្វង់នេះ ៣-៤មានន័យថា អ្នកនឹង​ជួបបញ្ហា​ការរស់​នៅលំបាក​ជាមួយនឹង​មនុស្សម្នាក់។ ប្រសិនបើខ្សែនេះជារង្វង់បិទជិត អ្នកជាមនុស្សខកស្នេហ៏។ ខ្សែពាក់កណ្តាលរង្វង់មានន័យថា អ្នកងាយនឹងយកឈ្នះលើភាពខូចចិត្ត៕