ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 979 ដង / 2016-03-12, 11:05:37

មនុស្សតិចតួចណាស់ ដែលមានខ្សែ បាតដៃនាំសំណាងនេះ! តើអ្នកមានខ្សែបាតដៃ នេះដែរឬទេ?

តើ​លោក​អ្នក​ជឿ​លើ​ក្បួន​ ទស្ស​ទាយ​ជោគវាសនា​ មនុស្ស​តាម​រយៈ​ការ​មើល​ ខ្សែ​បាត់ដៃ​ដែរ​ឬទេ​?​ បើ​លោក​អ្នកមាន​ ជំនឿ​លើ​ក្បួន​នេះ​ សូម​ពិនិត្យ​មើ​បាតដៃ​ របស់​លោក​អ្នក​ឥលូវ​នេះ​ភ្លាម​ ដើម្បី​ឲ្យ​ដឹង​ថា​ លោក​អ្នកជា​មនុស្ស​ ដែល​មានសំណាង​ឬ​អត់​?​ សូម​ពិនិត្យ​មើល​ខ្សែ​នៅ​ លើ​បាតដៃ​ក្នុង​រូប​នេះ​សិន​ ខ្សែ​ដែល​វែង​ (Life​ line)​ ជា​ខ្សែ​ ដែល​បង្ហាញ​ពី​ខ្សែជីវិត​ ដ៏​វែង​ឆ្ងាយ​របស់​លោក​អ្នក​ ហើយ​ខ្សែ​ខ្លី​មាន​ ដែល​នៅ​ស្របគ្នា​នោះ​(​ Guardian​ Angel​ Sign)​ ជា​ខ្សែ​ដែល​បង្ហាញ​ថា​លោក​អ្នកមាន​ទេវតា​ ឬ​ព្រះ​ជា​ម្ចាស់​តាម​ជួយ​ថែរក្សា​និង​ការពារ​។​

​មនុស្ស​ភាគតិច​ណាស់​ ដែល​មាន​ខ្សែ​បាតដៃ​ខ្លី​(​ Guardian​ Angel​ Sign)​ ហើយ​បើ​មាន​ខ្សែ​បាតដៃ​នេះ​ហើយ​ ទំនាយ​ទាយ​ថា​ជា​៖

–​ មាន​ទេវតា​ ឬ​ព្រះ​ជា​ម្ចាស់​តាម​ជួយ​ថែរក្សា​ និង​ការពារ​

–​ បើ​មាន​បញ្ហា​ ឬ​ឧបសគ្គ​អ្វី​ក្នុង​ជីវិត​ នឹង​អាច​ដោះស្រាយ​បាន​ភ្លាម​

–​ បើ​ខ្សែ​នេះ​មាននៅ​ដៃ​ឆ្វេង​ ជា​មនុស្ស​ដែល​មានបុណ្យ​កុសល​ច្រើន​ពី​កំណើត​តែ​ម្តង​។​

–​ បើ​នៅ​ដៃស្តាំ​វិញ​ ជា​មនុស្ស​ដែល​នឹង​ទទួល​បាន​បុណ្យ​កុសល​ តាម​រយៈ​ការ​ខិតខំ​សាង​អំពើ​ល​ល្អ​ឲ្យ​បាន​ច្រើន​ដែរ​៕

Capture-25