ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 857 ដង / 2016-05-17, 09:35:09

មក​ដឹងឆ្នាំ​កំណើត​ដែល​ជា​គូ ​នឹង​ឆ្នាំ​របស់​អ្នក!​

តាម​រយៈ​ក្បួន​ជ្រើស​រើស​គូ​ស្រករ ​ក្បួន​ចិន​ ដែល​​ចងក្រង​ដោយ​ឯក​ឧត្ដម​ អ៊ឹម បុរិន្ទ បាន​បង្ហាញ​ដូច​ត​ទៅ៖

 

អ្នក​ដែល​កើត​ឆ្នាំ​ជូត

 

ប្រុស៖​ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំ ឆ្លូវ ច​ និង វក។ មិន​គួរ​រៀប​ការ​ជាមួយ​​ស្រី ដែល​កើត​ឆ្នាំ ម្សាញ់ និង រកា ព្រោះ​ជា​គូ​ដែល​អាក្រក់​បំផុត។

ស្រី​៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ ច កុរ ឆ្លូវ។ មិន​គួរ​រៀប​ការ​ជាមួយ​មនុស្ស​ប្រុស​ដែល​កើត​ឆ្នាំ ម្សាញ់ និង មមី ព្រោះ​ជា​គូ​ដែល​អាក្រក់​បំផុត។
​​

អ្នក​ដែល​កើត​ឆ្នាំ​ឆ្លូវ

 

ប្រុស៖ គួរ​រៀប​ការ​ជាមួយ​ស្ត្រី​ដែល​កើត​ឆ្នាំ ជូត ម្សាញ់ និង រកា។ មិន​គួរ​រៀប​ការ​នឹង​ស្រ្តី​ដែល​កើត​ឆ្នាំ ខាល រោង និង មមី។

ស្រី៖ គួរ​រៀប​ការ​នឹង​បុរស​ដែល​កើត​ឆ្នាំ ជូត ថោះ និង រកា។ មិន​គួរ​រៀប​ការ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ ម្សាញ់ មមី និង មមែ។

 

អ្នក​កើត​ឆ្នាំ​ខាល

 

ប្រុស​៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ រោង ច និង រកា។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​ស្រី​ដែល​កើត​ឆ្នាំ​ ថោះ និង មមែ។

ស្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ ម្សាញ់ និង​ រកា។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​ប្រុស​ដែល​កើត​ឆ្នាំ​ ឆ្លូវ និង ថោះ។

 

អ្នក​កើត​ឆ្នាំ​ថោះ

 

ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​នារី​ដែល​កើត​ឆ្នាំ ឆ្លូវ ម្សាញ់ មមី និង មមែ។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំ ខាល។

ស្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ក្នុង​ឆ្នាំ ច កុរ និង មមែ។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង បុរស​ដែល​កើត​ឆ្នាំ ខាល រកា និង មមី។

 

អ្នក​កើត​ឆ្នាំ​រោង

 

ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​នារី​ដែល​កើត​ឆ្នាំ ជូត មមែ ច និង វក។ មិន​គួរ​រៀបការ​ជាមួយ​នឹង​នារី​ដែល​កើត​ឆ្នាំ​ ខាល។

ស្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ក្នុង​ឆ្នាំ ជូត ម្សាញ់ និង វក។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​​បុរស​ដែល​កើត​ឆ្នាំ​ ឆ្លូវ ច និង កុរ។

 

អ្នក​កើត​ឆ្នាំ​ម្សាញ់

 

ប្រុស​៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំ ខាល​ រោង និង ម្សាញ់។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​​ស្ត្រី​កើត​ឆ្នាំ ជូត និង ច។

ស្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ក្នុង​ឆ្នាំ ឆ្លូវ ថោះ និង រោង។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ ជូត និង មមែ។

 

 

love7

(រូបតំណាង)

អ្នក​កើត​ឆ្នាំ មមី

 

ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ វក​។ មិន​គួរ​រៀបការ​ជាមួយ​នឹង​ស្ត្រី​ឆ្នាំ​ ជូត ថោះ។

ស្ត្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ ថោះ និង វក។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ ឆ្លូវ ខាល កុរ។

 

 

អ្នក​កើត​ឆ្នាំ មមែ

 

ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ​ ថោះ និង វក។ មិន​គួរ​រៀបការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំ ម្សាញ់ ឆ្លូវ មមែ និង កុរ។

ស្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ ថោះ កុរ និង រោង។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ ខាល មមែ និង ច។

 

អ្នក​កើត​ឆ្នាំ វក

 

ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​នារី​ដែល​ឆ្នាំ​ មមី និង រោង។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​នារី​ដែល​កើត​ឆ្នាំ រកា វក និង កុរ។

ស្រី៖ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ ជូត រោង និង មមី។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ វក និង រកា។

 

អ្នក​កើត​ឆ្នាំ​រកា

 

ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ​ ឆ្លូវ ខាល។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ថោះ វក និង កុរ​ ។

ស្រី៖​ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ ឆ្លូវ ខាល ។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ ជូត វក និង រកា ។

 

អ្នក​កើត​ឆ្នាំ​ច

 

ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ ជូត ​ថោះ ។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ រោង មមែ និង រកា។

ស្រី៖​ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ ជូត ខាល ឆ្លូវ និង រោង ។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ ច និង ម្សាញ់។

 

អ្នក​កើត​ឆ្នាំ​កុរ

​​​​

ប្រុស៖ គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ ជូត ថោះ មមែ និង កុរ ។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ មមី និង រោង។

ស្រី៖​ គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ ឆ្លូវ និង កុរ ។ មិន​គួរ​រៀប​ការ​ជាមួយ​នឹង​បុរស​ដែល​កើត​ឆ្នាំ​ វក ម្សាញ់ មមែ និង រកា ។