ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 1452 ដង / 2016-06-01, 16:52:45

ជំនឿ និងប្រការហាមឃាត់ អំពីជំនាងផ្ទះ

 

 

chumneag-house

ប្រការហាមឃាត់ ក្នុងការដាក់ហ៊ឹងទីជូអៀ ឬជំនាងផ្ទះ ៖

-ហាមដាក់នៅក្នុងបន្ទប់ដាក់របស់របររញ៉េរញ៉ៃ។
-ហាមដាក់នៅក្រោមធ្នឹម។
-ហាមដាក់បែរមុខតម្រង់ទៅបន្ទប់ទឹក។
-ហាមដាក់បែរមុខទៅរកអាងទឹកគ្រប់ប្រភេទ។
-ហាមដាក់បែរមុខទៅរកទូចិញ្ចឹមត្រី។
-ហាមដាក់ទូចិញ្ចឹមត្រី នៅពីលើទីជូអៀ។
-ហាមដាក់រូបភាពអាសអាភាស ពីខាងមុខទីជូអៀ។
-ហាមដាក់ផ្អែកទីជូអៀ នឹងបង្គន់ឬបន្ទប់ទឹក។
-ហាមដាក់ហ៊ឹងជំនាងផ្ទះ ក្នុងទិសដែលឆុងនឹងឆ្នាំកំណើតម្ចាស់ផ្ទះ។

ទិសហាមដាក់ផ្អែកហ៊ឹងជំនាងផ្ទះ តាមឆ្នាំកំណើតម្ចាស់ផ្ទះ ៖

-ឆ្នាំជូត ហាមដាក់ផ្អែកទិសខាងត្បូង។
-ឆ្នាំឆ្លូវ ហាមដាក់ផ្អែកទិសនិរតី។
-ឆ្នាំខាល ហាមដាក់ផ្អែកទិសនិរតី។
-ឆ្នាំថោះ ហាមដាក់ផ្អែកទិសខាងលិច។

-ឆ្នាំរោង ហាមដាក់ផ្អែកទិសពាយ័ព្យ។
-ឆ្នាំម្សាញ់ ហាមដាក់ផ្អែកទិសពាយ័ព្យ។
-ឆ្នាំមមី ហាមដាក់ផ្អែកទិសខាងជើង។
-ឆ្នាំមមែ ហាមដាក់ផ្អែកទិសឦសាន។
-ឆ្នាំវក ហាមដាក់ផ្អែកទិសឦសាន។
-ឆ្នាំរកា ហាមដាក់ផ្អែកទិសខាងកើត។
-ឆ្នាំច ហាមដាក់ផ្អែកទិសអាគ្នេយ៍។
-ឆ្នាំកុរ ហាមដាក់ផ្អែកទិសអាគ្នេយ៍។

chumneag-house1

លក្ខខណ្ឌជ្រើសទិញហ៊ឹងជំនាងផ្ទះ ​៖

-ជ្រើសឱ្យសមស្របនឹងផ្ទះ ដែលរស់នៅបច្ចុប្បន្ន ទាំងថ្មកែវ និងឈើ។
-ជ្រើសទំហំដែលមានតុល្យភាពនឹងទំហំផ្ទះ ដូចជា ផ្ទះធំ ប្រើហ៊ឹងជំនាងផ្ទះ ឬទីជូអៀ តូច​ពេក ក៏គ្មាន​តុល្យ​ភាព​ដែរ៘
-ជ្រើសរបស់ដែលមានភាពរឹងមាំ ធន់បានយូរ និងមានភាពស្រស់ស្អាត។

ហេតុអ្វីចាំបាច់ត្រូវតែមានទីជូអៀ ឬជំនាងផ្ទះ ៖
ដោយសារទីជូអៀ ឬជំនាងផ្ទះ គឺជាម្ចាស់ដី ជាអាទិទេព​​ដែល​ចាំជួយ​ថែរក្សា ការពារ​​ឃុំគ្រង មើល​ថែរក្សា​អ្នក​រស់​នៅ​ក្នុង​ផ្ទះ។ ដូចនេះ ការដែល​ម្ចាស់ផ្ទះ រៀបចំទីកន្លែង​រស់នៅ​ឱ្យទេវតា​ដែល​​ឃុំគ្រង​​រក្សា​យើង ជា​ការ​រៀបចំ​​ទីកន្លែង ដើម្បី​​ឱ្យ​ជំនាង​​ផ្ទះ​​​សណ្ឋិត​នៅ​ក្នុង​ផ្ទះ​ជា​ផ្លូវការ ដែល​នឹង​នាំមក​នូវ​សេចក្តីសុខ​ក្សេមក្សាន្ត​ដល់​អ្នក​​រស់​នៅ​​ក្នុង​ផ្ទះ។

តម្រា​ខ្លះ​បាននិយាយថា ទីជូអៀ ឬជំនាងផ្ទះ គឺជាវិញ្ញាណ​មកពី​បុព្វបុរស ជីដូន​ជីតា​របស់​យើង ដែល​ចាំបាច់​ត្រូវ​​រក​កន្លែង​ស្នាក់អាស្រ័យជាផ្លូវការ ដើម្បី​ចាំថែរក្សាការពារកូនចៅ។

លក្ខណៈរបស់ហ៊ឹងជំនាងផ្ទះ ឬទីជូអៀ ៖
បែបបទ និងទំហំរបស់ទីជូអៀ ស្ថិតនៅលើតុល្យភាពរបស់ផ្ទះ ដែល រស់នៅ នឹងទីកន្លែង​ដាក់តាំងទីជូអៀ ថា មាន​​បរិវេណ​បណ្តោយ និងទទឹង ប៉ុន្មាន? ស្ថិតនៅក្នុងទីតាំងណារបស់ផ្ទះ? សំខាន់បំផុត គឺត្រូវស័ក្តិសមនឹង ឋានៈ​ និង​ការ​និយម​របស់ម្ចាស់ផ្ទះ។

ហ៊ឹងជំនាងផ្ទះ ឬទីជូអៀ ជាទូទៅមានពណ៌ក្រហម ព្រោះពណ៌ក្រហម ជាធាតុភ្លើង បន្ថែម​ធាតុដី តែ​មិន​ចាំបាច់​ត្រូវ​មាន​ពណ៌​ក្រហមជានិច្ចនោះទេ។ ដោយសារទីជូអៀ ជាធាតុដី ដូចនេះពណ៌ដែលស័ក្តិសមនឹងទីជូអៀ គឺ​ពណ៌​ក្រហម (ធាតុ​ភ្លើង), ពណ៌ក្រែម, ពណ៌លឿង, ពណ៌ឥដ្ឋ, ពណ៌ពងមាន់ (ធាតុដី)។ ចំពោះពណ៌ក្រហម ដែល​គេនិយមនោះ ដោយ​សារតែ​ប្រពៃណី និងជំនឿ ដែលចាត់ទុកថា ពណ៌ក្រហម ជាពណ៌មង្គល ហើយ​បិទ​បាំង​ពណ៌ របស់ធាតុឈើ ដោយ​ការ​លាប​ពណ៌​ក្រហម។

ហ៊ឹងជំនាងផ្ទះ ឬទីជូអៀ ជាថ្មកែវបានឬទេ? ដោយសារតែទីជូអៀ ឬជំនាងផ្ទះ ជាទេវៈដែលនៅជិតនឹងដីបំផុត ហើយ​ជា ធាតុ​ដីផងនោះ តាមគោលការណ៍ធម្មជាតិ ដីនៅពេលរួមជាមួយគ្នាយូរទៅៗ នឹងចាប់គ្នាយ៉ាងស្អិត ក្លាយ​​ជា​ធាតុ​​រ៉ែថ្ម​ផ្សេងៗ។ ចំពោះថ្មកែវ ជាសមាសធាតុ រួមផ្សំពីដី ធ្វើឱ្យមានភាពរឹងមាំជាដីជាច្រើនដង ដូចនេះ ការដែលយកថ្មកែវ មកធ្វើ​ជា​​ហ៊ឹងទីជូអៀ ក្រៅពីធ្វើឱ្យមានភាពរឹងមាំ ជាប់បានយូរហើយនោះ ក៏​ត្រូវ​តាម​គោល​ការណ៍​របស់ធាតុទាំង៥ផងដែរ។ នៅ​ពេលដែលទីជូអៀ រស់នៅត្រជាក់​សុខ​សប្បាយ​ហើយ​នោះ ក៏ធ្វើឱ្យម្ចាស់ផ្ទះមានសេចក្តីសុខ ជាមួយគ្នាដែរ៕