គ្រាប់ជីរពិតជាមានអត្ថប្រយោជន៍ខ្លាំង ពីព្រោះក្រៅពីរសជាតិឆ្ងាញ់ហើយ
ថែមទាំងជួយកម្ចាត់ខ្លាញ់ក្នុងសរសៃឈាមទៀតផង សាកល្បងធ្វើញាំុទាំងអស់គ្នា
គ្រឿងផ្សំរួមមាន
ស្ករស គ្រាប់ជី
វិធីធ្វើ
១- គ្រាប់ជីរ ១៥ក្រាម ,ទឹកស្អាត ២០០ក្រាម ,ស្ករស៥០ក្រាម
២- យកគ្រាប់ជីរមករើសកំទេចផ្សេងៗចេញអោយស្អាតដាក់ក្នុងភាជនៈ
ដែលអាចធន់នឹងកម្ពៅបាន
៣- ចាក់ទឹកក្តៅ ឬទឹកត្រជាក់ ក៏បាន ចូលក្នុងគ្រាប់ជីររួចកូរអោយសព្វ
៤- ទុកអោយគ្រាប់ជីររីករហូតដល់មានលក្ខណៈរំអិលសថ្លាចំណែកត្រង់ចំណុចកណ្តាល
គ្រាប់ជីរមានពណ៌ខ្មៅ រួចដាក់ស្ករសចូល កូរអោយរលាយសព្វ
៥- ពេលយកមកទទួលទានគួរដាក់ក្លាស្សេអោយត្រជាក់ឬឈូសទឹកកកដាក់ចូល
នឹងមានរសជាតិឆ្ងាញ់ជាប់ចិត្ត
គ្រាប់ជីរគេអាចយកមកធ្វើជាភេសជ្ផៈទទួលទាន ដែលផ្តល់ប្រយោជន៍ដល់សុខភាពច្រើនយ៉ាងពិសេស
បំបាត់បញ្ហាទល់លាមកជួយកម្ចាត់ ឬកាត់បន្ថយខ្លាញ់ក្នុងសរសៃឈាមដែលជាការជួយកាត់បន្ថយ
អត្រាប្រឈមអោយនឹងជំងឺបេះដូង ប៉ុន្តែដើម្បីអោយបានផលល្អគួរពិសាមុនពេលចូលគេង ។