ឆាក្តៅជាម្ហូបមួយមុខដែលខ្មែរយើង ចូលចិត្តធ្វើទទួលទានជាមួយបាយនៅពេលដែលមានភ្ញៀវឬជួបជុំ គ្រួសារ។សម្រាប់មុខម្ហូបឆាក្តៅនេះគេអាចប្រើប្រាប់សាច់បានច្រើន ប្រភេទដូចជា មាន់ ខ្យង គោ......តែសម្រាប់ថ្ងៃនេះមង្គលការនិងយកវិធីឆាក្តៅសាច់ទាមកជំរាប ជួនបងប្អូនស្ត្រីមេផ្ទះ។ចង់ដឹងថាគ្រឿងផ្សំនិងវិធីធ្វើយ៉ាងណា នោះទៅមើលខាងក្រោមទាំងអស់គ្នា
គ្រឿងផ្សំ
- ទា កាត់ជាដុំៗល្មម រឺ សាច់មាន់
- គ្រឿងបុក ( គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស )
- ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់
- សណ្ដែកដីលីង ( បុកកុំអោយម៉ត់ពេក )
- ស្ករត្នោត អំបិល ទឹកត្រី ម្សៅស៊ុប
- ស្លឹកក្រូចសើច
- ស្លឹកម្រះព្រៅ
វិធីធ្វើ
- ដាក់ប្រេងឆាចូលក្នុងខ្ទះបន្
- រួចដាក់សាច់ ស្ករត្នោត ម្សៅស៊ុប អំបិល ទឹកត្រី និង ទឹកបន្តិច ហើយកូរអោយសព្វចូលជាតិជាមួយគ្រឿង រួចភ្លក់មើលអោយល្មមតាមការចូ
- រំងាស់ទុកអោយចូលជាតិផុយសាច់
យើងអាចដាក់ អំពិលទុំ ចូលក៌បានតាមការចូលចិត្ត និង មួយទៀតដាក់ខ្ទិះដូងជំនួសទឹក