ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 1657 ដង / 2016-06-20, 09:11:08

ញ៉ាំមីគ្រឿងសមុទ្រ

ថ្ងៃនេះ​ Phnom Penh Recipe មាន​ម្ហូប​មួយមុខ​ទៀត​ហើយ​មកចែកជូនដល់ប្រិយមិត្ត​ទាំងអស់គ្នាឲ្យបាន​ដឹង នោះគឺ ញ៉ាំ​មីគ្រឿង​សមុទ្រ។ ដូច្នេះ​ចង់ដឹងម្ហូប​មួយមុខ​នេះ​គេត្រូវធ្វើយ៉ាងណាខ្លះ សូម​មើល​ការណែនាំ​ដូចខាងក្រោម៖ 
 
 
 
 
+ គ្រឿងផ្សំ
- មី ១កញ្ចប់ (រសជាតិតុងយ៉ាំ)
- ម្ទេស តាម​ចំណូលចិត្តហាន់តូចៗ
- ​ខ្ទឹមស ៣កំពឹសហាន់តូចៗ
- ខ្ទឹម​ក្រហម ១ដុំ​ហាន់បន្ទះតូចៗ
-​ ស្ករស កន្លះស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាបាយ
- ទឹក្រូច​ឆ្មា ២ស្លាបព្រាបាយ
- គ្រឿងសមុទ្រ ឬសាច់ដាក់​តាម​ចំណូល​ចិត្ត
- សណ្តែកដីលីងបុក ១ស្លាបព្រាបាយ
- ជីគ្រប់​មុខ ដាក់​តាម​ចំណូល​ចិត្ត
- សាលាដ ​១គុម្ពតូច​ រៀប​ដាក់​ចំហៀង​ចាន
 
+ វិធីធ្វើ
១. មុន​ដំបូង​យក​គ្រឿង​សមុទ្រ​​មក​ដាក់​ស្ងោរ​ឲ្យ​ឆ្អិន​រួច​ទុក​ដោយ​ឡែក​សិន។
២. យក​មីទៅ​​ដាក់​ស្រុះឲ្យ​ឆ្អិន​ រួច​ហើយ​ស្រង់​ទុក​សិន។
៣. លាយ​គ្រឿងផ្សំ​ចូល​ក្នុងចាន​​​មាន ខ្ទឹមស,​ ម្ទេស, គ្រឿងមី, ស្ករ, ទឹកត្រី និងទឹកក្រូច​ឆ្មាកូរ​ចូល​គ្នា​ឲ្យ​សព្វ។
៤. បន្ទាប់​មក​យក​ខ្ទឹម​ក្រហម និង​គ្រឿង​សមុទ្រ​ដែល​ឆ្អិន​ដាក់​ចូល​កូរ​ចូល​គ្នា​រួច​ភ្លក់​មើល​ថែម​ថយ​តាម​​ដែលចូល​ចិត្ត។
៥. យក​មី​ដែល​បាន​ស្រុះ​​រួច​ ជា​មួយ​នឹង​ជី​ដាក់​ចូល​ច្របល់​ចូល​គ្នា។
៦. ​បន្ទាប់​ពី​ច្របល់​ចូល​គ្នា​រួច​យក​វា​មក​ដាក់​ក្នុង​ចាន​សាលាដ រួច​យក​សណ្តែក​ដី​លីង​រោយ​ពី​លើ​ជា​ការ​ស្រេច៕