ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 3396 ដង / 2016-06-27, 11:52:19

បាយស៊ូស៊ីសាច់បង្គា

បាយ​ស៊ូស៊ី​​ ជា​ប្រភេទ​អាហារ​មួយ​ប្រភេទដែល​មាន​ភាព​ពេញ​​និយម​បំផុត​នៅ​តាម​បណ្តោល​​ ភោជនីយដ្ឋាន​​នៅ​ក្នុង​ប្រទេស​ជប៉ុន។ ជា​ពិសេសនោះ គឺ​អាហារ​មួយ​ប្រភេទ​នេះ​​មាន​រស់​ជា​ជា​ច្រើន​បែប​ តាម​ចំណូល​ចិត្ត​របស់​អ្នក​ញ៉ាំ ព្រោះ​អ្នក​ញ៉ាំ​អាច​ជ្រើសរើស​​ស្នូលប្រភេទ​បន្លែ​ នឹង​រសជាតិសាច់​បាន​​។ ជាមួយ​គ្នា​នេះ​ដែរ Phnom Penh Reicpe សូម​ធ្វើ​ការ​បង្ហាញ​ពី​របៀប​ធ្វើ បាយស៊ូស៊ី ​រស់​ជាតិ​សាច់​បង្គា​ លាយ​បន្លែ​ត្រសក់​ មក​ជូន​ប្រិយ​មិត្ត​គ្រប់​ៗ​រូប​ដូច​ខាង​ក្រោម។
 
 
គ្រឿងផ្សំ
- បន្ទះ​ឬស្សី​ដែល​អាចមូល​បាន ១សន្លឹក(ភាគ​ច្រើន​ត្រូវបាន​គេ​ប្រើ​សម្រាប់​មូល​ស៊ូស៊ី​)
- ថង់​ថ្លាស្ទិច មួយ​សន្លឹក
- អង្ករ​ ៣០០ក្រាម
- បង្គារ ១០០ក្រាម
- ស៊ុត​ ១គ្រាប់
- ត្រសក់​មួយ​ផ្លែ
 
 ážœáž·áž’ីធ្វើ
១. ដំបូង​នេះ ​អ្នក​ត្រូវ​ធ្វើ​ការ​លាង​អង្ករ​ឲ្យ​ស្អាត នឹង​ដាក់​ដាំវា​ ឲ្យ​ឆ្អិន​​ជា​មុន​សិន។
២. ក្នុង​អំឡុងពេល ​ដែល​អ្នក​រង​ចាំ​នូវ​ការ​ដាំ​បាយ​នោះ ​អ្នក​អាច​ជិត​ត្រសក់​​រាង​ឆ្នូត​ៗ នឹង​លាង​ទឹក​ឲ្យ​ស្អាត​។ 
៣. បន្ទាប់ពីជិត​សម្បក​ នឹង​ធ្វើ​ការ​លាង​សម្អាតរួច​ អ្នក​គួរ​ពុះ​ត្រសក់​នោះជា​ ៨​ ចម្រៀក។ ​​គោះស៊ុត​មួយ​គ្រាប់​​ដាក់​ចូល​ទៅ​ក្នុង​កូន​ចាន​មួយ។
៤. ក្រោយ​ពី​​​​បាយ​របស់​អ្នក​ឆ្អិនហើយ អ្នក​​ត្រូវ​ធ្វើ​ការ​លាសម្បក​​បន្ទះ​ស៊ូស៊ី  ážŠáž¾áž˜áŸ’បីមានភាព​ងាយ​ស្រួល​ក្នុង​ការ​ដាក់​ស្នូល​របស់​វា។ អ្នក​ត្រូវ​ដាក់​បន្ទះ​ឬស្សី​​រុំស៊ូស៊ីដាក់​លើតុមួយ​ជាមុន​សិន ​រួច​ដាក់​ថង់​ផ្លាស្ទីក​មួយលើបន្ទះឬស្សី ​ដើម្បី​ការ​ពារការស្អិត​ នឹង​ជាប់​ដៃ។​​
៥. ក្រោយ​ពី​ការ​លាសម្បក​ស៊ូស៊ី​រួច​មក អ្នក​គួរ​ដាក់​បាយ​ ៤ ស្លាបព្រាទៅ​លើ​បន្ទះ​សម្បក​ស៊ូស៊ី (នៅ​ពេល​ដាក់​បាយ​ អ្នក​គួរ​ផ្សើម​ដៃ​របស់​អ្នក​ជា​មុន​សិន​ ដើម្បី​ការ​ពារ​ការ​ជាប់ ​ឬ​ស្អិត​ដៃអ្នក​ជា​មួយ​នឹង​បាយ) ធ្វើ​ការ​ពាសវាឲ្យ​ស្មើ ដោយ​មិន​ឲ្យ​ពេញ​បន្ទះ​ពេកទេ គឺ​ទុកផ្នែក​ខាងលើ​​ប្រហែល​ជា​ពាក់​កណ្តាល ​របស់​បន្ទះស៊ូស៊ីឲ្យ​នៅ​ចំហរ សម្រាប់មូ​លគ្រប​ពីលើ។​
៦. ដំណាក់​ការ​បន្ត​មក​ទៀ​ត នោះ​គឺ​បន្ថែម​សាច់​បង្គា ​នឹង​ត្រសក់ ១ ចំណិត​​ទៅ​លើ​បាយ​ដែល​មាន​នៅ​បន្ទះ​របស់​ស៊ូស៊ី តាម​​បណ្តោយរបស់​បាយ​​ឲ្យ​ចំកណ្តាល បន្ត​មក​ទៀត​​អ្នក​ត្រូវ​ធ្វើ​ការ​មូល​វា​។ ក្នុង​ពេល​មូល​នោះ​ដែល​ត្រូវ​ធ្វើ​ការ​លាប​ស៊ុ​ត​ទៅ​លើ​បន្ទះ​ស៊ូស៊ី​​ជា​ មុន​ដិន​ដើម្បី​ឲ្យ​រា​មានការ​ជាប់​ល្អ​ (ប្រសិន​បើ​គ្រាន់​ស៊ុត​អ្នក​អាច​ប្រើ​ទឹក​ជំនួន​ក៏​បាន)។
៧. ក្នុង​ដំ​ណាក់​ការ​នេះ​អ្នក​ត្រូវ​ធ្វើ​ការ​មូល​វា​ឲ្យ​មូល​។ ហើយ​ការ​មូល​នោះ​ដែរ ​អ្នក​មិន​ត្រូវ​មូល​វា​ទាំង​បន្ទះ​ឬស្សី​នឹង​ថង់​ថ្លាស្ទីច​នោះ​ទេ​ ដូច​នេះ​អ្នក​គួរ​ធ្វើ​ការ​មូល​វា​ម្តង​បន្តិចៗ​។ ក្រោយ​ពី​មូល​វា​ឲ្យ​មាន​រាង​មូល​រួច​មក​ អ្នក​ត្រូវ​​​ដក​បន្ទះ​ឬស្សី​នោះ មកដាក់​គ្រប​ពីលើ​នឹង​ធ្វើ​ការរុំ​មូល​វា​​ឲ្យ​មូល​​សា​ជា​ថ្មី​ម្តង​ទៀត ​ដើម្បី​ថា​នាបាន​ថាវា​​ជាប់នឹង​ណែន​​ល្អ។
៨. ក្រោយ​ពីធ្វើ​ដូច​នេះ​មក ​អ្នក​ត្រូវ​ធ្វើ​ការ​កាត់​វា​​ឲ្យ​ចេញ​ជា​រាង​កង់​ៗ​​ជា​ការ​ស្រេច៕