ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 3645 ដង / 2016-06-28, 13:24:41

របៀបធ្វើបង្អែមតៅហ៊ូ

+‎គ្រឿងផ្សំ‬:
– សណ្តែកសៀង ៣ខាំ
– ទឹក ១លីត្រ
– ខ្ញី ២-៣ចំណិត
– ស្លឹកតើយ ២-៣សន្លឹក
-ខ្ទិះដូង ១ចានចង្កឹះ
– ស្ករស រឹ ស្ករត្នោត៣ខាំ
– អំបិល ១ស្លាបព្រាកាហ្វេ
– ម្សៅពោត ២ស្លាបព្រាកាហ្វេ
– ក្រូចឆ្មា១ចំណិត

+‎វិធីធ្វើ‬:

– សណ្តែកសៀងត្រាំទឹកក្តៅ៣-៤ម៉ោង ប្ទាប់មកបកសំបកចេញលាង៤-៥ទឹកអោយស្អាត
– យកម៉ាស៊ីនមកដាក់សណ្តែកលាយជាមួយទឹកកិនអោយម៉ត់ ហើយយកស្បៃមកចោះទឹកសណ្តែកកុំអោយដោយកាក
– ដាក់ឆ្នាំងដាំទឹកសណ្តែក លាយជាមួយម្សៅពោត និង ក្រូចឆ្មាទុកអោយពុះតិចរយះពេល១០នាទី លើកឆ្នាំងទុករយះពេល២ម៉ោងអោយវាកក រីទុកក្នុងទូរទឹកកកកន្លះម៉ោង
– យកឆ្នាំដាក់ដាំទឹកលាយស្ករ អំបិលបន្តិច បន្ទះខ្ញី ស្លឹកតើយ
– ដាក់ដាំខ្ទិះដូងលាយជាមួយអំបិលចុងស្លាបព្រា ម្សៅពោត១ស្លាបព្រា កូរអោយសព្វ និងខាប់ល្អ ។

ចំណាំ: ខ្ទិះដូងដាក់ក៏បាន មិនដាក់ក៏បាន រីឯទឹកស្ករចង់ផ្អែម រឹ មិនផ្អែមទៅតាមចំណង់ចំណូលចិត្តក្រុមគ្រួសារនិមួយៗ ៕

របៀបធ្វើតៅហ៊ូស្រូបទឹកស្ករ ៣