ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 2950 ដង / 2015-05-08, 15:51:09

បង្គាកោះកុង

បានឃើញរូបរាងមុខម្ហូបបង្គាកោះកុងហើយ ប្រហើលជាទ្រាំមិនបានទេ តោះសាកល្បងធ្វើទាំងអស់គ្នា
ដំបូងត្រូវត្រៀមគ្រឿងផ្សំ

 

 

 

 

គ្រឿងផ្សំរូមមាន
បង្គា 3 ខាំ ទឹកកកម៉ដ្ឋ 1កែវ ស្ពៃក្តោប 1 ជ្រុង ម្ទេស 3 គ្រាប់ ទឹកត្រី 2 ស្លាបព្រាបាយទឹកក្រូចឆ្មារ 2ស្លាបព្រាបាយ ស្ករស 2 ស្លាបព្រាបាយ

 

 

វិធីធ្វើៈ
1.បង្គាបកសំបកទុកតែកន្ទុយ ស្ពៃក្តោបហាន់ជាសរសៃ ម្ទេស ខ្ទឹមស បុកចូលគ្នា ទឹកកកវាយឲ្យម៉ដ្ឋ
2.យកបង្គារៀបដាក់ចាន ហើយយកទឹកកកគ្របពីលើឲ្យត្រជាក់(អាចក្លាសេក្នុងទូរទឹកកកក៏បាន)   រួចលាយទឹកត្រី ស្ករ ទឹកក្រូចឆ្មារ ម្ទេស ខ្ទឹមស ច្របល់ចូលគ្នា ពេលញុំា ស្រោចពីលើបង្គាក៏បាន  ចង់ជ្រលក់ក៏បាន ផ្ទាប់ជាមួយស្ពៃក្តោប ឬបន្លែ តាមការចូលចិត្ត