ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 572 ដង / 2016-04-27, 10:35:11

ទិដ្ឋភាពផ្ទះវីឡា បណ្តែតទឹក របស់ទីក្រុងឌូបៃ ដែលទាក់ចិត្តភ្ញៀវទេសចរ ចង់ទៅកំសាន្ត មិនតិចឡើយ!

កាលពីពេលថ្មីៗនេះ ទិដ្ឋភាពនៃផ្ទះវីឡាបណ្តែតទឹក ដែលស្ថិតនៅឯតំបន់ឆ្នេរសមុទ្រ របស់ទីក្រុងឌូបៃ បានកំពុងតែធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយធ្វើឲ្យអ្នកដែលចង់ឃើញហើយ មានបំណងចង់ទៅ កំសាន្តនៅទីនោះយ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ផ្ទះវីឡាបណ្តែតទឹក ដ៏អស្ចារ្យទាំងនេះ ត្រូវបានគេហៅថា Floating Seahorse (សេះសមុទ្របណ្តែតទឹក) ដោយវាមានលក្ខណៈពិសេស និងស្រស់ស្អាតជាច្រើន ដោយក្នុងនោះយើងអាចដឹង បានថាគឺវាមាន បន្ទប់គេង និងបន្ទប់ទឹក នៅក្រោមទឹក ដែលមានបង្អួចជាកញ្ចក់រឹងមាំស្វិត ជាហេតុនាំឲ្យអ្នកអាច ទស្សនាកំសាន្តជីវិតសត្វ នៅក្នុងសមុទ្រ បានយ៉ាងស្ងប់ស្ងាត់ និងដោយសេរី។

យ៉ាងណាមិញ ផ្ទះបណ្តែតទឹក Floating Seahorse គឺពេលនេះកំពុងស្ថិតនៅជាគម្រោង នៅឡើយ តែវានឹងលេចចេញជារូបរាង ហើយបញ្ចប់ការសាងសង់សព្វគ្រប់ នៅក្នុងអំឡុងឆ្នាំ ២០១៨ ខាងមុខនេះ។ ដោយក្នុងនោះ បើតាមការបញ្ជាក់ គម្រោងនឹងសាងសង់ ផ្ទះវីឡាបណ្តែតទឹកយ៉ាងតិច ១២៥ ដោយក្នុងនោះ ផ្ទះវីឡាមួយ ត្រូវចំណាយប្រាក់សាងសង់ មិនក្រោម៣.២លានដុល្លារឡើយ។

ជាមួយគ្នានេះដែរ ក៏មានការបញ្ជាក់បន្ថែមថា គម្រោងនៃផ្ទះវីឡាបណ្តែតទឹកនោះ នឹងត្រូវបង្កើតឡើង នៅតំបន់ប្រជុំកោះមួយ ដែលមានឈ្មោះថា Heart of Europe (បេះដូងអ៊ឺរ៉ុប) ដែលស្ថិតនៅឈូងសមុទ្រ Persian។ ផ្ទះវីឡានីមួយៗ អាចនឹងមានទំហំ ជាង៣៧០ម៉ែត្រការ៉េ ដោយមានបន្ទប់ និងគ្រឿងសង្ហារឹម យ៉ាងច្រើនផងដែរ ក្នុងនោះមានផ្ទះបាយ បន្ទប់គេង និងបន្ទប់ទឹក ដែលស្ថិតនៅក្រោមទឹក បំពាក់ដោយកញ្ចក់ រក្សាកម្តៅ ដើម្បីផ្តល់ភាពកក់ក្តៅ និងអារម្មណ៍ស្ងប់ស្ងាត់ លន្លង់លន្លោច ដល់ភ្ញៀវទេសចរ សម្រាប់ការគយគន់ សម្រស់ធម្មជាតិនៅបាតសមុទ្រ។ នៅពីលើវិញ គឺមានការកម្សាន្ត បែបឆ្នេរសមុទ្រ ដោយភ្ញៀវទេសចរអាច ធ្វើការគេងហាលថ្ងៃ និងលេងទឹកដោយរីករាយ ជាដើម៕

តោះកុំបាច់រង់ចាំយូរ ទៅទស្សនាទិដ្ឋភាពនៃផ្ទះវីឡាបណ្តែតទឹក ដ៏អស្ចារ្យទាំងអស់គ្នា៖