ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 1197 ដង / 2016-06-23, 08:57:01

មូល​ហេតុដែល​មនុស្ស​ឈាម O មាន​លក្ខណៈពិសេស​ជាងគេ

ឈាម​អូ (O) គឺជា​ប្រភេទ​ឈាម​ដ៏​សំខាន់បំផុត​តាំងពី​សម័យ​មនុស្ស​កើតឡើង​ដំបូង​មកម្ល៉េះ​ ។ មនុស្ស​សម័យបុរាណ​ដែល​ផ្ទុក​ឈាម O គឺ​ពោរពេញ​ទៅដោយ​កលល្បិច និង​ជា​អ្នក​ប្រយុទ្ធ​ឬ​អ្នកប្រមាញ់​ដ៏​មោះមុត​។ មនុស្ស​ឈាម O ដើរតួនាទី​សំខាន់​នៅ​គ្រប់​សង្គម​ទាំងអស់ សូម្បី​សង្គម​ទំនើប​បច្ចុប្បន្ន​។ ភាពជា​អ្នកដឹកនាំ ភាព​សកម្ម ថាមពល និង​សមត្ថភាព​ក្នុងការ​ផ្តោតអារម្មណ៍​បានល្អ​គឺ​ស្ថិត​ក្នុងចំណោម​ លក្ខណៈសម្បត្តិ​ដ៏​អស្ចារ្យ​របស់​មនុស្ស​ដែលមាន​ឈាម O​។ ពួកគេ​អាចជា​មនុស្ស​មានអំណាច និង​ពោរពេញ​ទៅដោយ​ផលិតភាព​ការងារ​។

​​ទោះយ៉ាងណា នៅពេល​ពួកគេ​ជួប​បញ្ហា​ស្ត្រេ​ស៍ ពួកគេ​នឹង​ក្លាយជា​មនុស្ស​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ ធ្វើការ​សកម្ម​ហួសហេតុ និង​ផ្ចង់អារម្មណ៍​ខ្លាំងពេក​។ របប​អាហារ​ខ្សោយ កង្វះ​ការហាត់​ប្រាណ ទម្លាប់​មិនល្អ​ដល់​សុខភាព ឬ ការ​កើន​កម្រិត​ស្ត្រេ​សនឹង​ធ្វើឱ្យ​ពួកគេ​ងាយ​កើត​បញ្ហា​រំលាយ​អាហារ ក្នុងនោះ​រួមមាន​ទាំង​រ៉េ​ស៊ី​ស្តង់​អាំង​ស៊ុយ​លីន ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ពុំ​សូវ​ធ្វើ​សកម្មភាព និង​ការ​ធាត់​ហួសប្រមាណ​។

​មនុស្ស​ដែលមាន​ឈាម O ងាយ​នឹង​ជួប​បញ្ហា​សុខភាព​មួយចំនួន​ដូចជា ដំបៅ​ក្រពះ ការ​ខូច​មុខងារ​ក្រពេញ​ទី​រ៉ូ​អ៊ី​ត ធ្លាក់ចុះ​កម្រិត​អ័រម៉ូន​នៅក្នុង​ក្រ​ពេញទី​រ៉ូ​អ៊ី​ត និង កង្វះ​ជាតិ​អ៊ីយ៉ូត​។ ប្រការនេះ​បង្កឱ្យមាន​ផលប៉ះពាល់​គួរឱ្យ​រំខាន​ចិត្ត​ជាច្រើន ដូចជា​ជំងឺ​ធាត់​ហួសប្រមាណ ការ​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន និង​សូម្បី​ជំងឺ​ដុះ​ដុំ​សាច់​។
 

1