ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 1415 ដង / 2015-12-18, 15:17:40

មើល​ក្រចកដៃ អាចដឹងពីបុគ្គលិកលក្ខណៈរបស់អ្នក

ជាទូទៅប្រភេទរូបរាង​ នៃក្រចកដៃរបស់លោកអ្នក​ប្រហែលជាមាននៅក្នុងចំណោម ៦ ប្រភេទខាងក្រោមនេះ ហើយវាអាចប្រាប់អ្នកឲ្យ​ដឹងកាន់តែ​ច្បាស់​ពីបុគ្គលិកលក្ខណៈ​របស់​អ្នក​បាន។
 
 
ក្រចកស្រួចចុង
ចំពោះមនុស្ស​ដែលស្រឡាញ់​រាងក្រចក​ប្រភេទ​នេះ គឺជាមនុស្ស​ដែលមាន​សេចក្ដីក្លាហាន ហើយ​ទាន់សម័យព្រោះជាចំណង់ចំណូលចិត្ត​របស់ពួកគេ។ ហើយអ្នកក៏​ជាមនុស្ស​មិនសូវ​​ចេះ​ខ្វាយខ្វល់​អីច្រើន​ដែរ។
 
ក្រចករាងជ្រុង
ជាប្រភេទមនុស្សដែលចូលចិត្តដកស្រងយកបទពិសោធន៍ជាមួយនឹង​រចនាបថ​របស់ពួកគេ ហើយតែងតែ​ចង់សាកល្បង​នូវដែលថ្មីៗ​ផងដែរ។
 
ច្រកចរាងមូលទ្រវែង
ស្រដៀងគ្នា​ទៅនឹងរាងក្រចកទីមួយដែរ គ្រាន់តែខុសគ្នា​បន្ដិចត្រង់វា​មានរាងមូល។ ជាប្រភេទមនុស្សដែល​ចូលចិត្តភាពទាន់​សម័យទំនើប ជាមនុស្ស​ដែលជ្រើស​យកគុណភាព​ជាជាង​បរិមាណ ហើយក៏​មិនចូលចិត្ត​អ្វីទាំងអស់​ដែល​ហួសកាលបរិច្ឆេទ (ហួសដឺឡេ ឬមិនទាន់​សម័យ) ឬចាស់​ហួសសម័យ។
 
ក្រចកខ្លីបំផុត
ជាប្រភេទមនុស្ស​ដែលមិនសូវខ្វល់អំពីម៉ូដទាន់​សម័យអីច្រើន​នោះទេ។ ហើយក៏មិនសូវខិតខំស្វែង​រកមើលអ្វីដែលល្អៗ​នោះដែរ។ ដូចគ្នានេះ​ផងដែរ ភាគច្រើន​ពួកគេ​ជាមនុស្ស​ដែល​ស្រឡាញ់​ការស្លៀកពាក់​អាវយឺត និងខោខូវប៊យ។
 
ក្រចករាងមូល
មនុស្សទាំងនេះ​មិនសូវចូលចិត្ត​ការសាកល្បង ឬការពិសោធន៍​អ្វីនោះទេ ហើយ​ក៏មិនចូល​ចិត្ត​ធ្វើរឿង​អ្វីដែល​ថ្មីដែរ។ ដូចគ្នានេះផងដែរ ពួកគេ​កម្រនឹង​ធ្វើការ​យកចិត្តទុកដាក់​ទៅលើ​ម៉ូដក្រចក​របស់អ្នក​ ណាម្នាក់ឡើយ។
 
ក្រចកកោង​ទាំង​ចុង នឹងគល់
មនុស្សប្រភេទ​នេះចូលចិត្ត​ពាក់សម្លៀក​បំពាក់បុរាណ និង​មិនចូលចិត្ត​ទទួលយក​ហានិភ័យឡើយ។ នៅពេល​ក្រោយ អ្នកនឹង​អាចមើល​ដឹងអំពីបុគ្គលិកលក្ខណៈ​ជាច្រើន​របស់​នរណាម្នាក់ តាមរយៈ​ការសង្កេត​មើលនៃរាងម៉ូដក្រចក​របស់ពួកគេ៕