ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 2366 ដង / 2016-06-21, 09:32:12

៧ចំនុច គួរពិចារណា មុនពេលសម្រេចចិត្ត ទិញផ្ទះថ្មី

ការទិញផ្ទះរស់នៅថ្មី អាចចាត់ទុកបានថា ជាបទពិសោធន៍ដែលគួរឲ្យខ្លាចមួយ តែវាជាគោលដៅ ដ៏ធំជាងគេនៅក្នុងជីវិត។ វាជាការប្តេជ្ញាចិត្ត និងតម្រូវឲ្យមានផែនការ និងជ្រើសរើសឲ្យបានប្រុងប្រយ័ត្នបំផុត។ សព្វថ្ងៃនេះ ផ្ទះត្រូវបានដាក់លក់ក្នុងតម្លៃប្រកួតប្រជែងជាច្រើន ដែលជាភាពងាយស្រួលដល់អ្នកទិញគ្រប់រូបឲ្យ មានសិទ្ធិជ្រើសរើស។

ខាងក្រោមនេះ ជាកត្តាដែលអ្នកគួរពិចារណា ដើម្បីសម្រេចចិត្តទិញផ្ទះថ្មីបានត្រឹមត្រូវ សម្រាប់ការរស់នៅ ៖

១. តម្លៃ

តើអ្នកគួរចំណាយត្រឹមតម្លៃប៉ុណ្ណា? តើអ្នកមានលទ្ធភាពកម្រិតណា? នេះគឺជារឿងដែលសំខាន់បំផុត ដែលអ្នកត្រូវតែគិតពិចារណា មុនពេលសម្រេចចិត្តធ្វើការទិញផ្ទះថ្មី។ កុំខ្ជះខ្ជាយពេលពេលវេលា របស់អ្នកទៅសម្លឹងរកអចលនទ្រព្យណា ដែលអ្នកគ្មានលទ្ធភាពទិញ ព្រោះអ្នកមិនអាចប្រកួតប្រជែងជាមួយនឹងអ្នកទិញផ្សេងទៀតបានទេ ហើយនៅចុងបញ្ចប់ អ្នកត្រូវចំណាយពេលស្វែងរកផ្ទះដទៃសាជាថ្មី។ អ្នកក៏ត្រូវតែពិចារណា លើការចំណាយផ្សេងៗទៀតរួមមាន ចំណាយលើមេធាវី ឬក្រុមហ៊ុនអចលនទ្រព្យ   ថ្លៃជើងសារ   ចំណាយប្រតិបត្តិការរស់នៅផ្សេងៗទៀត ក៏ដូចជាថ្លៃរើឥវ៉ាន់ ថ្លៃវិចខ្ចប់ និងថ្លៃសម្អាតផ្សេងៗ។ ក្នុងករណីបើអ្នកខ្ចីលុយពីស្ថាប័នណាមួយ អ្នកគួរគិតពិចារណាអំពីថ្លៃការប្រាក់ ថាតើអ្នកមានលទ្ធភាពសងគេរួចឬក៏អត់។

២. ទីតាំង

អ្នកត្រូវសម្រេចចិត្តថា អ្នកចង់រស់នៅទីណា។ ស្តាប់ទៅដូចជារឿងងាយស្រួលទេ តែក្នុងនោះមានរឿងមួយចំនួន អ្នកត្រូវពិចារណាបន្ថែមទៀតថា តើផ្ទះនោះនៅជិតកន្លែងធ្វើការរបស់អ្នកឬអត់?  áž˜áž¶áž“សាលាជិតៗនោះដើម្បីឲ្យកូនរៀនឬទេ?  áž˜áž¶áž“ផ្សារទិញទំនិញ  áž“ិងកន្លែងកម្សាន្តដែរទេ?  áž¢áŸ’នកមិនអាចទៅរស់នៅជាយក្រុងបានឡើយ ប្រសិនបើអ្នកមានតម្រូវការអស់ទាំងនេះ។  áž‘ីតាំង មានសារៈសំខាន់ខ្លាំងណាស់ ព្រោះវានឹងកំណត់ថាតើតំបន់នោះនឹងស៊ាំដើម្បីរស់នៅ  áž¬áž“ឹងធ្វើឲ្យអ្នកចាប់ផ្តើមរបៀបរស់នៅថ្មីទាំងស្រុង។ ​​ អ្នកត្រូវពិនិត្យមើលអ្នកជិតខាងរបស់អ្នកផងដែរ ព្រោះអ្នកនឹងត្រូវណែនាំ  áž“ិងរាប់អានពួកគេ មិនមែនដើរតាមតែផ្លូវ ចេញចូលតែផ្ទះឯងនោះទេ។  áž¢áŸ’នកអាចគិតពីផលវិបាក នៅពេលដែលរស់នៅលើផ្លូវធំៗ  áž–្រោះវាអាចមានបញ្ហាកកស្ទះច្រើន  áž¬áž‘ីកន្លែងដែលមានសកម្មភាព  áž“ិងសម្លេងរំខាន (តំបន់ព្រលានយន្តហោះ កីឡដ្ឋាន ក្លិប ជាដើម)។ មិនថាចំណង់ចំណូលចិត្តរបស់អ្នកយ៉ាងណានោះទេ ត្រូវប្រាកដថា លំនៅដ្ឋានដែលអ្នកសម្លឹងរកនោះ បំពេញតាមតម្រូវការរបស់អ្នក។

៣. ទំហំ

នៅពេលដែលអ្នកទិញផ្ទះថ្មី អ្នកត្រូវគិតអំពីទំហំលំនៅដ្ឋានដែលអ្នកត្រូវការ។ តើអ្នកត្រូវការបន្ទប់គេងប៉ុន្មាន?  ážáž¾ážáŸ’រូវការផ្ទះបាយធំ  áž¬áž”ន្ទប់ទឹកធំ?  ážáž¾ážáŸ’រូវការយ៉មុខផ្ទះ ឬទីធ្លាធំទូលាយ?  ážáž¾ážáŸ’រូវការបន្ទប់ដាក់ឥវ៉ាន់ ​ និងរោងឡានទេ?  áž‡áž¶áž€áŸ‹ážŸáŸ’តែងអ្នកគួរស្វែងរក ផ្ទះដែលមានបន្ទប់គេងលើស  áž¬áž“ៅសល់ទីតាំងសម្រាប់ពង្រីកបាននៅពេលក្រោយទៀត។ ទំហំនៃលំនៅដ្ឋានមួយកាន់តែធំ អាស្រ័យលើមនុស្សដែលរស់នៅក្នុងនោះ ព្រោះថាអ្នកមានប្តី ឬមានប្រពន្ធ អាចនឹងមានកូន ឬសត្វចិញ្ចឹមថែមទៀតជាដើម។

៤. គោលបំណង

គោលបំណងនៃការទិញរបស់អ្នក អាចកំណត់ការសម្រេចចិត្តរបស់អ្នកបានត្រឹមត្រូវ។ តើអ្នកទិញសម្រាប់ការរស់នៅ ​ ឬដើម្បីលក់យកចំនេញ  áž¬áž€áŸážŠáž¾áž˜áŸ’បីទុកជួល? មិនថាអ្វី ដែលជាគោលបំណងរបស់អ្នកនោះទេ ប្រភេទនិងលក្ខខណ្ឌលំនៅដ្ឋានដែលអ្នកទិញ ត្រូវតែទទួលបានជោគជ័យតាមបំណងរបស់អ្នក ប្រសិនបើអ្នករក្សាគោលបំណងឲ្យនៅក្នុងចិត្ត  áž“ិងទិញទៅតាមនោះ។ 

៥. ព័ត៌មាន

សូមអ្នកព្យាយាមស្វែងរក ព័ត៌មានពីផ្ទះដែលអ្នកចង់ទិញ ឲ្យបានច្រើនតាមដែលអ្នកអាចធ្វើទៅបាន។ អ្នកអាចស្វែងរកគេហទំព័រជាច្រើន ដែលអាចប៉ាន់ស្មានពីតម្លៃផ្ទះដែលអ្នកចង់បាននោះ  áž”៉ុន្តែការវាយតម្លៃទាំងនោះ អាចនឹងមានភាពមិនត្រឹមត្រូវទេ ព្រោះវាមិនដឹងពីទីផ្សារ ដូចភ្នាក់ងារក្នុងស្រុកយើងទេ។  ážšáž”ាយការណ៍វិភាគទីផ្សារ អាចប្រៀបធៀបតាមទិន្នន័យដូចខាងក្រោម ៖

• បញ្ជីសកម្ម (Active listings) ៖ តម្លៃផ្ទះដែលស្រដៀងគ្នា នឹងផ្ទះដែលយើងចង់បាន ក្នុងតំបន់នោះ ដែលតួលេខកំពុងមាននៅលើទីផ្សារ

• បញ្ជីរង់ចាំ (Pending listings) ៖ តម្លៃផ្ទះស្រដៀងគ្នា ដែលកំពុងរង់ចាំដាក់លក់ តែមិនទាន់លក់ដាច់

• បញ្ជីដែលបានលក់ (Sold listings) ៖ តម្លៃផ្ទះស្រដៀងគ្នា ដែលលក់រួច និងចំនូនដែលបានលក់

នេះជាព័ត៌មានដែលសំខាន់បំផុតសម្រាប់អ្នក ដើម្បីជួយអ្នកក្នុងការកំណត់តម្លៃផ្ទះ ដោយត្រឹមត្រូវ មិនលម្អៀង។ ជាពិសេស ចៀសវាងទិញផ្ទះដែលមានតម្លៃលើសពីទីផ្សារហួសហេតុ។

៦. កុំមើលតែពីខាងក្រៅ

ផ្ទះដែលមើលទៅអស្ចារ្យ មិនមែនជាផ្ទះដែលមើលពីខាងក្រៅឃើញស្អាតនោះទេ។ អ្វីដែលសំខាន់បំផុតគឺ ការសម្លឹងមើលជ្រៅទៅដល់ការតុបតែង (ដេគ័រ) របស់វា។ អ្នកត្រូវមើលថាតើមានគ្រឹះរឹងមាំដែរទេ?​  áž’ំទូលាយដែរទេ?  áž€áž˜áŸ’ពស់ពិដានសមរម្យដែរឬអត់?​  ážŸáž˜áŸ’រាប់សំណង់ចាស់ៗ អ្នកអាចលាបពណ៌សាជាថ្មី   ផ្លាស់ប្តូរភ្លើង និងរៀបចំឲ្យបានស្អាតជាងមុន ដោយគំនិតអ្នកផ្ទាល់។  áž¢áŸ’នកណាទៅអាចដឹងថា វាអាចស្អាតជាងការគិតរបស់អ្នកទៀតក៏ថាបាន។

៧. អចិន្ត្រៃយ៍ភាព

តើវាជាផ្ទះដែលអ្នកត្រូវរស់នៅរហូត  áž¬áž‚្រាន់តែមួយរយៈពេលទេ? ប្រសិនបើអ្នកកំពុងសម្លឹងរកផ្ទះដែលអ្នកត្រូវរស់នៅជាច្រើនឆ្នាំរហូតទៅមុខនោះ អ្នកប្រាកដជាត្រូវចំនាយពេលស្វែងរកយូរបន្តិចហើយ។  áž”ញ្ហាគឺស្ថិតត្រង់ថាពេលដែលយើងជ្រើសរើសផ្ទះណាមួយ សម្រាប់ការរៀបចំបណ្តោះអាសន្ន  áž¬ážŸáž˜áŸ’រាប់ការវិនិយោគ ដែលមានបន្ទប់ច្រើន  áž¬áž‘ីតាំងធំ ដើម្បីធ្វើការបត់បែន និងផ្លាស់ប្តូរនៅពេលក្រោយ៕