ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 5416 ដង / 2015-03-20, 20:53:13

ខាត់ណា ឆាប្រេងខ្យង

តើបងប្អូមធុនទ្រាំចំអិនអាហារពេលល្ងាចដែលស្មុកស្មាញ និង ចំណាយពេលយូមែនទេ? Phnom Penh Recipe សូមណែនាំម្ហូបដែលងាយស្រួលនិងឆាប់រហ័សជូនបងប្អូន នោះគឺ

ខាត់ណា ឆាប្រេងខ្យង

 

 

គ្រឿងផ្សំ
ខាត់ណា ផ្សិត ស្ករស ប្រេងឆា ខ្ទឹមស ប្រេងខ្យង ទឹកស៊ីអ៊ីវ

វិធីធ្វើ
១- ដើមខាត់ណា ៣០០ក្រាម, ផ្សិតចំបើង ២០០ក្រាម, ខ្ទឹមស ហាន់ស្តើងៗ ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាកាហ្វេ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ,ប្រេងខ្យង ៣ស្លាបព្រាបាយ, ទឹកស៊ុប ៣ស្លាបព្រាបាយ , ប្រេងឆា ២ស្លាបព្រាបាយ 
២- ចិត លាងដើមខាត់ណាអោយស្អាត ទុកអោយស្រស៉ទឹក 
៣- ដាក់ប្រេងឆាក្នុងខ្ទះ បើកភ្លើងអោយក្តៅល្មម ដាក់ខ្ទឹមស លីងអោយឈ្ងុញ បន្ទាប់មកដាក់ដើមខាត់ណា និងផ្សិតចំបើងឆាអោយសព្វ ដាក៉ទឹកស៊ីអ៊ីវ ស្ករស និងទឹកស៊ុប ចុងក្រោយ ពេលបន្លែឆ្អិន ដាក់ប្រេងខ្យង ឆាអោយសព្វ ដួសដាក់ចាន ជាការស្រេច ។