ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 861 ដង / 2015-09-23, 08:59:18

មើល​ទិដ្ឋភាព​ខាង​ក្នុង​​សណ្ឋាគារ​ប្រណិត​លំដាប់​​​ផ្កាយ​៧​នៅ​ឌុយ​បៃ

ឌុយ​បៃ​​​ជា​ទី​ក្រុង​​​តំបន់​​​ទេសចរណ៍​សំខាន់​មួយ​ក្នុង​ប្រទេស​​ អារ៉ាប់​រួម​​។ វា​មាន​រមណីយដ្ឋាន​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កន្លែង​ស្នាក់​នៅ​ប្រណីត​ច្រើន​ ដែល​សុទ្ធ​សឹង​​ជា​កន្លែង​សំខាន់ៗ​​​ទាក់​ទាញ​​ភ្ញៀវ​ទេសចរ។ ដោយ​សារ​បែប​នេះ​មនុស្ស​ជា​ច្រើន​ចង់​​ទៅ​ទស្សនា​​លេង ឬ​ទៅ​​ស្នាក់​លំហែ​កាយ​នៅ​ទី​នោះ។

 

កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ សារពត៌មាន ​Daily Mail របស់​អង់គ្លេស​បាន​ទទួល​ការ​អញ្ជើញ​​ទៅ​ទស្សនា​​នៅ​ក្នុង​សណ្ឋាគា​ប្រណីត​ មួយ​ឈ្មោះ ​Burj Al Arab ជា​សណ្ឋាគារ​​លំដាប់​ផ្កាយ​ប្រាំ​ពីរ​​ល្បី​មួយ​​នៅ​ទីក្រុង​ឌុយ​បៃ​។ ទិដ្ឋភាព​ប្រណីត​ៗ ​​​និង​សេវា​​​​កម្ម​បម្រើ​ខាង​ក្នុង​សណ្ឋាគារ ត្រូវ​​​បាន​​ផ្តិត​យក​​មក​បង្ហាញ​​និង​រៀប​រាប់​តាម​​រូប​ដូច​​ខាង​​ក្រោម៖ ​​​​​​​​​​

 

១. ​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​​​​ពី​​ព្រលាន​យន្ត​ហោះ​​មក​សណ្ឋាគារ​ ​Burj Al Arab ផ្តល់​នូវ​​​​ជូន​សេវា​ដល់​ភ្ញៀវ​ដោយ​ជិះ​​ឡាន​ Rolls Royce ដោយ​មាន​អ្នក​​ចាំ​បើក​បរ​ជូន។


1


២. សាល​ទទួល​ភ្ញៀវ​​ធំ​ ពណ៌​ស្រស់​ស្អាត​

 

2

 

៣. កន្លែង​​​សម្រាប់​ភ្ញៀវ​ទម្រេត​​សម្រាក​កាយ​ពី​ការ​នឿយ​ហត់​អស់​កម្លាំង ​​រៀប​ចំ​ស្អាត មាន​បណ្ណាល័យ​​សម្រាប់​អាន​សៀវភៅ​លេង រោង​ភាព​យន្ត ជា​មួយ​​កន្លែង​ងូត​ទឹក​ធំ​ៗពីរ​

 

3


៤. សណ្ឋាគារ​មាន​​​ចំនួន​២០២​បន្ទប់ ក្រាល​ដោយ​កម្រាល​​ព្រំ​ស្អាត និង​គ្រឿង​សង្ហារឹម​​លក្ខណៈ​បុរាណ ហើយ​បន្ទប់​នី​មួយ​ៗ​មាន​​ដាក់​កុំព្យូទ័រ​​ ​Apple សម្រាប់​ប្រើប្រាស់​រួម​ជា​មួយ ​iPad ពណ៌​មាស​​ផង​ដែរ

 

4

 

៥. នៅ​ក្នុង​បន្ទប់​នី​មួយ​តែង​មាន​បម្រើ​ជូន​ភ្ញៀវ​​នូវ​អាហារ​ស្រស់​ៗ​ សម្រាប់​ទទួល​​ទាន អម​ជា​មួយ​សារ​គួរ​សម​​ដាក់​​លើ​ក្រដាស​​ជា​មួយ​ផង

 

5

 

៦. បន្ទប់​គេង​​​​​ធំ​ទូលាយ មាន​គ្រែ​គេង​អាច​បត់​បែន​បាន

 

6

 

៧. បន្ទប់​ប្រជុំ​ស្អាត​ល្អ អម​ដោយ​ក្បាច់​រចនា​ស្អាតៗ

 

7

 

៨. អាង​ស្ប៉ា​ស្រស់​ស្អាត អាច​មើល​ទេស​ភាព​នៃ​ក្រុង​ឌុយ​បៃ​បាន

 

8

 

៩. ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ក្នុង​ភោជនីយដ្ឋាន កំដរ​អារម្មណ៍​ដោយ​ទេស​ភាព​​​តាម​បែប​បាត​​ឈូង​សមុទ្រ​អារ៉ាប់

 

9

 

១០. បារ​កម្សាន្ត​​លំហែ​កាយ និង​អាច​​ទស្សនា​ទិដ្ឋភាព​នៃ​ក្រុង​ឌុយ​បៃ​បាន​ទាំង​យប់ ​និង​ថ្ងៃ

 

3333333

 

១១. អាហារ​ បង្អែម នំ​ចំណី​​ផ្លែ​ឈើ ដាក់​បម្រើ​ជូន​ភ្ញៀវ​ពិសារ​សឹង​គ្រប់​ម៉ោង ហើយ​​បើ​ភ្ញៀវ​​ចង់​លំហែ​កាយ​​ ​អាច​​ទៅ​សម្រាក​​លើ​ឆ្នេរ​​ជា​លក្ខណៈ​ឯក​ជន​បាន​ទៀត​ផង

 

10

 

11

 

១២. ទិដ្ឋភាព​ស្រស់​ស្អាត​​នៃ​សណ្ឋាគារ​​នា​ពេល​ល្ងាច រំលេច​ដោយ​ភ្លើង​ដូច​​ព្រះ​រាជវាំង

 

12