ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 1532 ដង / 2015-03-22, 21:08:19

ជើងជ្រូកបំពងស្រួយ

ជើង​ជ្រូក​បំពង​ស្រួយ

 

 

 

គ្រឿងផ្សំ

 

ជើងជ្រូក (ជើងមុខ) áŸ¡áž‚.ក្រ

-អុបឆឺយ (ឈើឯម)  ៣ចំណិត

-ប៉ូចកាក់ ៤ផ្កា

-ឬសជីរវ៉ាន់ស៊ុយ ដំឱ្យបែក ៤​គល់

-ខ្ទឹមស ៨-១០កំពឹស

-ម្រេចគ្រាប់ ១០គ្រាប់

-ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ

-ទឹកម្ទេស ៣ស្លាបព្រាបាយ

-បន្លែស្រស់ៗ ស្ពៃក្តោប, ប៉េងប៉ោះ ១មុខៗ ២០០ក្រាម

-ប្រេងឆា សម្រាប់បំពង ២​វែក​សម្ល។

វិធីធ្វើ ៖

១. ជើងជ្រូក រោលឆ្អើរភ្លើងឱ្យក្រៀម មុននឹងយកទៅលាងទឹកឱ្យស្អាត កោររោម ឱ្យរលីង រួចលាងទឹកម្តងទៀត ហើយសំដិលឱ្យស្ងួត។

២. បុកខ្ទឹមស ម្រេច និងប្ញសជីរវ៉ាន់ស៊ុយ ចូលគ្នា ទុកមួយអន្លើសិន។

៣. ជើងជ្រូក រៀបដាក់ចូលឆ្នាំង សម្រាប់ស្ងោរ ចាក់ទឹកចូលល្មមលិច រួចបង់ មើមខ្ទឹម ម្រេច និងប្ញសជីរវ៉ាន់ស៊ុយ ដែលបុកហើយ ចូល។ ថែមអុបឆឺយ ប៉ូចកាក់ ទឹកស៊ីអ៊ីវ និងទឹកម្ទេស ហើយរំងាស់ប្រមាណ ២ម៉ោង។ បើរីងទឹក ថែមទឹកចូលទៀត រំងាស់រហូតជើងជ្រូកផុយ សឹមស្រង់ឡើង ទុកឱ្យស្ងួត។

៤. ដាក់ខ្ទះលើភ្លើងឱ្យក្តៅ ហើយចាក់ប្រេងឆាចូល។ បន្ទាប់មក ដាក់ជើងជ្រូក នោះ ចូលបំពងឱ្យស្រួយ ដោយប្រើរយៈពេលប្រមាណ ១៥-២០នាទី សឹមដួសឡើង ទុកឱ្យ​ស្រស់​ប្រេង។

៥. រៀបជើងជ្រូកបំពង ដាក់ចាន និងបន្លែ ទឹកត្រីបុក ញ៉ាំជាមួយបាយក្តៅៗ ពិតជាឆ្ងាញ់ជាប់មាត់