ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 1147 ដង / 2015-03-24, 11:13:51

បុកល្ហុងពិសេស

ញាំុម្នាក់ឯងក៏ឆ្ងាញ់
ញាំុជាមួយក្រុមការងារក៏ឆ្ងាញ់
ញាំុជាមួយអ្នកពិសេសកាន់តែឆ្ងាញ់ !

ហើយបើចង់សាកល្បងធ្វើញាំុដោយខ្លួនឯង PhnomPenhRecipe សូមជូនរូបមន្តដ៏ងាយៗ 

ដូចខាងក្រោម áž”៉ុន្តែកុំធ្វើញាំុម្នាក់ឯងអីពីព្រោះបុកល្ហុងពិសេសត្រូវតែញាំុជាមួយអ្នកពិសេស

វត្ថុធាតុដើមរួមមាន:

  • ល្ហុងឈូស ២ចានចង្កឹះ
  • បង្គាក្រៀម បុកគ្រើមៗ ៥​ស្លាប​ព្រា​បាយ
  • ម្ទេសក្រៀម ឆ្កៀលគ្រាប់ចេញ ត្រាំ​ទឹក​ឱ្យ​ទន់ ៣ផ្លែ
  • ខ្ទឹមស បកសំបករួច ៨​កំពឹស
  • ម្រេចគ្រាប់ ១០គ្រាប់
  • ម្ទេសដៃនាងស្រស់ៗ ៦ផ្លែ
  • សណ្តែកដីលីង បុក ៣​ស្លាប​​ព្រាបាយ
  • ស្ករស ២ស្លាបព្រាបាយ
  • ទឹកអម្ពិលទុំ ២ស្លាបព្រាបាយ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ
  • ស្លឹកចាព្លូ ៤សន្លឹក

វិធីធ្វើ

១. ល្ហុង បន្ទាប់ពីឈូសរួច យកទៅត្រាំក្នុងទឹកកំបោរមួយស្របក់ មុននឹងលាងចេញឱ្យស្អាត ជាច្រើនទឹក ហើយយកទៅ ក្លាស្សេឱ្យត្រជាក់

២. បុកម្ទេសក្រៀម លាយជាមួយខ្ទឹមស និងម្រេចឱ្យម៉ដ្ឋ។ បន្ទាប់មក ថែមម្ទេសចូល បុកលាយគ្នា ឱ្យសព្វ (បុកល្មមតែម្ទេសបែកគ្រើមៗ)

៣. លាយទឹកត្រី ជាមួយស្ករស ទឹកអម្ពិលទុំ និងទឹកក្រូចឆ្មារ ហើយកូរច្របល់បញ្ចូលគ្នាឱ្យសព្វ រួចថែម ម្ទេសក្រៀម ដែលបានបុកជាមួយខ្ទឹមស និងម្រេច ព្រមទាំងម្ទេសដៃ​នាង ​លាយច្របល់បញ្ចូលគ្នាទៀត។ បន្ទាប់មក ដាក់ល្ហុងឈូសចូលច្របល់ឱ្យសព្វ សឹមថែម​បង្គា​ក្រៀម និងសណ្តែក​ដី​ខ្លះ​ចូល ហើយភ្លក្ស​មើល ឱ្យ​មាន​រស​ជាតិ​ប្រៃ ជូរ ផ្អែម ល្មមមាត់

៤. ដួសដាក់ចាន រួចរោយបង្គាក្រៀម និងសណ្តែកដីលីង ដែលនៅសល់ពីលើ រួមទាំងស្លឹកចាព្លូ